ក្រុមហ៊ុន មណីយិ៍ ជនតា ឯ.ក (Moneii Chunta Co., Ltd.)

ក្រុមហ៊ុន មណីយិ៍ ជនតា ឯ.ក (Moneii Chunta Co., Ltd.) ជាក្រុមហ៊ុនដែលនាំមកនូវនវានុវត្តន៍ឈានមុខមួយនៅកម្ពុជាតាមរយៈ ការធ្វើប្រតិបត្តិការរួមបញ្ចូលគ្នារវាង “វិស័យអចលនទ្រព្យ” និង “វិស័យកសិកម្ម”។ ការរួមបញ្ចូលគ្នានេះ បានបង្កើតចេញជាទម្រង់អាជីវកម្មថ្មីមួយហៅថា «សហគមន៍សេដ្ឋកិច្ចកសិកម្ម» (Agriculture Economy Community) ដែលចូលរួមចំណែកបង្កើនការអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយសក្តានុពលខ្ពស់ និងនិរន្តរភាព។

មណីយិ៍ បានជ្រើសរើសទីតាំងភូមិសាស្ដ្រដែលអំណោយផលដល់ដាំដុះជាមួយទេសភាពស្រស់ស្អាត ហើយអភិវឌ្ឍទៅជាហេដ្ឋារចនាសម្ព័ន្ធសហគមន៍កសិកម្មរួមមួយ ដែលបែងចែកផ្ទៃដីជាប្លង់ៗក្នុងទំហំស្តង់ដារ ១ហិកតា (៥០ម៉ែត្រ x ២០០ម៉ែត្រ) រៀបចំបណ្ដាញស្រោចស្រព សាងសងផ្លូវ សាងសងកន្លែងកម្មករស្នាក់នៅ តំឡើងប្រព័ន្ធថាមពល រួមទាំងបំពាក់កាមេរ៉ាសុវត្ថិភាពផងដែរ។ បន្ទាប់ពីអភិវឌ្ឍជាចម្ការដំណាំរួច អតិថិជននឹងទទួលសិទ្ធិក្លាយជាម្ចាស់ចម្ការស្របច្បាប់។ យុទ្ធសាស្ត្ររបស់ក្រុមហ៊ុនផ្តោតសំខាន់លើការដាំដុះដំណាំដែលមានតម្រូវការទីផ្សារខ្ពស់ដូចជា៖ ដំណាំល្មើ ដូងខ្ទិះ ធុរេន កៅឡាក់ និងដំណាំប័រជាដើម។

បច្ចុប្បន្នក្រុមហ៊ុនកំពុងអភិវឌ្ឍគម្រោងចម្ការល្មើលើផ្ទៃដី ១០០ហិកតា ដែលស្ថិតនៅភូមិបឹងស្មុក ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ទស្សនវិស័យ

ការអភិវឌ្ឍន៍អចលនទ្រព្យកសិកម្ម ដើម្បីចូលរួមចំណែក
លើកស្ទួយជីវភាព និងសេដ្ឋកិច្ចជាតិ។

បេសកកម្ម

កែប្រែដីទទេរ ឲ្យទៅជាចម្ការកសិកម្មស្តង់ដារ
ផ្តល់ចំណូលពិតប្រាកដដល់អ្នកវិនិយោគ។

គុណតម្លៃ

គោលដៅអភិវឌ្ឍរបស់ “មណីយិ៍”

១. បង្កើតបរិស្ថានសេដ្ឋកិច្ច (Creating an Economic Environment) ការកសាងប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចក្នុងតំបន់មួយឱ្យមានភាពរឹងមាំ មានភាពធន់ និងមានចរន្តរហ័ស តាមរយៈការបង្កើតលំហូរទុនវិនិយោគ ការជំរុញការប្រើប្រាស់សាច់ប្រាក់ក្នុងស្រុក និងការធានាឱ្យមានស្ថិរភាពហិរញ្ញវត្ថុ ក៏ដូចជាប្រភពចំណូលយូរអង្វែងសម្រាប់អ្នកពាក់ព័ន្ធទាំងអស់នៅក្នុងខ្សែច្រវាក់តម្លៃ។

១.១. សហគមន៍សេដ្ឋកិច្ចកសិកម្ម (Agricultural Economic Community) ម៉ូដែលនៃការរួមបណ្តុំគ្នារវាងកសិករ វិនិយោគិន និងអ្នកបច្ចេកទេស ដើម្បីប្រមូលផ្តុំធនធាន ធ្វើស្តង់ដារូបនីយកម្មផលិតកម្ម កាត់បន្ថយការចំណាយមិនចាំបាច់ និងពង្រឹងអំណាចប្រកួតប្រជែងលើទីផ្សារសេរី។ វាផ្លាស់ប្តូរពីការធ្វើកសិកម្មបែបគ្រួសារដាច់ដោយឡែក មកជាកសិកម្មខ្នាតពាណិជ្ជកម្មធំដែលមានប្រព័ន្ធគ្រប់គ្រង និងខ្សែច្រវាក់តម្លៃច្បាស់លាស់។

១.២. កសិ-ទេសចរណ៍ (Agri-Tourism) ការរួមបញ្ចូលគ្នារវាងសកម្មភាពកសិកម្ម និងវិស័យទេសចរណ៍ ដោយបំប្លែងចម្ការដំណាំឱ្យទៅជាគោលដៅកម្សាន្តបែបធម្មជាតិ ការស្វែងយល់ការអប់រំ និងការសម្រាកលម្ហែកាយ។ នេះជាយុទ្ធសាស្ត្របង្កើតប្រភពចំណូលបន្ថែមយ៉ាងវៃឆ្លាត ក្រៅពីការលក់កសិផលធម្មតា និងជួយទាក់ទាញលំហូរភ្ញៀវទេសចរឱ្យស្គាល់ពីសក្តានុពលតំបន់ជនបទកាន់តែច្រើន។

២. អភិវឌ្ឍសហគមន៍ជនបទ (Rural Community Development) ការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន តាមរយៈការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត (ដូចជា ផ្លូវថ្នល់ ប្រព័ន្ធទឹក និងថាមពល) ការបង្កើតឱកាសការងារពិតប្រាកដដើម្បីកាត់បន្ថយអត្រាចំណាកស្រុក និងការផ្ទេរចំណេះដឹងបច្ចេកវិទ្យាទំនើប ដើម្បីពង្រឹងសមត្ថភាពប្រជាជនក្នុងសហគមន៍ឱ្យមានម្ចាស់ការលើសេដ្ឋកិច្ចរបស់ខ្លួនឯង។

៣. ការពារបរិស្ថាន និងធនធានធម្មជាតិ (Environmental and Natural Resource Protection) ការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព ដែលមិនបំផ្លាញប្រព័ន្ធអេកូឡូស៊ី។ នេះរួមបញ្ចូលទាំងការថែរក្សាគុណភាពដី ការអភិរក្សប្រភពទឹកក្រោមដី និងទឹកលើដី ការកាត់បន្ថយការប្រើប្រាស់សារធាតុគីមី ការដាក់បញ្ចូលថាមពលកកើតឡើងវិញ និងការបង្កើនគម្របបៃតង ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងធានាថាធនធានធម្មជាតិត្រូវបានការពារសម្រាប់មនុស្សជំនាន់ក្រោយ។

ទីតាំងក្រុមហ៊ុន

Contact us